សហក្លឹបម្ចាស់ក្លឹប Chelsea កំពុងមានបញ្ហាផ្ទៃក្នុង

0

យោងតាមការចេញផ្សាយរបស់ ​​Bloomberg បានអោយដឹងថា Clearlake Capital ដែលជាម្ចាស់ហ៊ុនភាគច្រើនរបស់ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាបានបើកចំហរដើម្បីទិញភាគហ៊ុនរបស់លោក Todd Boehly នៅក្នុងក្លឹបតោខៀវ។

លោក Boehly ដែលបានចេញមុខជាសាធារណៈនៅក្នុងការកាន់កាប់ក្លឹប Chelsea អស់រយៈពេលជាង ២ឆ្នាំ ត្រូវបានគេជឿថាកំពុងពិចារណាលក់ភាគហ៊ុនរបស់គាត់។ ការវិវឌ្ឍន៍នេះបានកើតឡើងចំពេលមានរបាយការណ៍អំពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាង Boehly និង Behdad Eghbali សហស្ថាបនិករបស់ Clearlake និងសហម្ចាស់ក្លឹប៕