Depay នឹងចាកចេញពីបាល់ទាត់អឺរ៉ុបនៅសប្តាហ៍ក្រោយ

0

យោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Memphis Depay គ្រោងនឹងបញ្ចប់ការផ្ទេរទៅកាន់ក្លឹបយក្សប្រេស៊ីល Corinthians។ កីឡាករសញ្ជាតិហូឡង់វ័យ ៣០ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Sao Paulo ។

កីឡាករ Depay ដែលមិនមានក្លឹបលេង ត្រូវបានរំពឹងថានឹងមកដល់ប្រទេសប្រេស៊ីលនៅសប្តាហ៍ក្រោយ។ ការបង្ហាញជាផ្លូវការរបស់គាត់ទៅកាន់អ្នកគាំទ្រ Corinthians គ្រោងនឹងធ្វើឡើងមុនការប្រកួត Copa Brasil ជាមួយ Juventude នៅថ្ងៃព្រហស្បតិ៍៕