កីឡាករ Ben Doak គ្រោងនឹងចូលរួមជាមួយក្រុមនៅ Championship

0

យោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាកីឡាករ Ben Doak ដែលជាយុវជនរបស់ក្លឹប Liverpool គ្រោងនឹងចូលរួមជាមួយក្រុម Middlesbrough ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ខណៈដែលក្រុម Championship ត្រូវបានគេរាយការណ៍ថាឈ្នះការប្រជែងសម្រាប់ការចុះហត្ថលេខារបស់គាត់។

ខ្សែបម្រើស្លាបវ័យ ១៨ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបជាច្រើនរួមទាំង Hull City, Leicester City និង Southampton ប៉ុន្តែវាហាក់ដូចជាថា Middlesbrough បានក្លាយជាក្រុមនាំមុខគេក្នុងការទទួលបានការខ្ចីជើងយកគាត់៕