Osimhen ទំនងជាមិនអាចចាកចេញពី Napoli

0

យោងតាមការចេញផ្សាយរបស់ RMC Sport បានអោយដឹងថាកីឡាករ Victor Osimhen អាចនឹងបន្តស្នាក់នៅជាមួយក្លឹប Napoli ប្រសិនជាក្លឹប Chelsea មិនដាក់សំណើរថ្មីសម្រាប់កីឡាករនីហ្សេរីយ៉ា ខណៈកីឡាករ Ivan Toney បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Al-Ahli ហើយ។

បច្ចុប្បន្នការចរចាកំពុងបន្តរវាងក្លឹប ដោយ Chelsea ជាចំណុចកណ្តាលនៃការផ្ទេរមួយនេះ។ វាត្រូវបានគេរាយការណ៍ថាក្លឹប Al-Ahli នឹងចុះហត្ថលេខាយកតែកីឡាករម្នាក់នោះទេរវាង Toney ឬ Osimhen ហើយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសហាក់កំពុងនាំមុខ។ ប្រសិនបើ Chelsea បរាជ័យក្នុងការផ្ទេរយកកីឡាករ Osimhen មកកាន់ Stamford Bridge នោះក្លឹប Napoli អាចនឹងមានទាំងកីឡាករ Romelu Lukaku និងខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ៕