Chelsea នៅតែជឿជាក់ថាអាចផ្ទេរយកកីឡាករ Osimhen

0

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើ Victor Osimhen ពី Napoli នៅរដូវក្តៅនេះ។ កីឡាករ Osimhen ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Al-Ahli នៅ Saudi Pro League ហើយក្លឹបក៏បានទទួលការយល់ព្រមនៅលក្ខខណ្ឌមួយទៀតពីកីឡាករ Ivan Toney ផងដែរ។

ទោះបីជា Osimhen និង Toney បានព្រមព្រៀងគ្នាជាមួយ Al-Ahli ក៏ដោយ វាត្រូវបានគេរាយការណ៍ថាក្លឹបនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធទាំងពីរ ហើយនៅពេលនេះ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសហាក់ដូចជាកំពុងនាំមុខក្នុងការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត។ ដូច្នេះហើយ Chelsea ឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពផ្ទេរយកកីឡាករ Osimhen មុនទីផ្សារដោះដូរកីឡាករបិទ៕