Chelsea ចង់ធ្វើការដោះដូរជាមួយ Man Utd

0

យោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Chelsea អាចនឹងទាក់ទងជាមួយនឹងក្លឹប Manchester United សម្រាប់សំណើរដោះដូរកីឡាករ Jadon Sancho។ ក្រុមតោខៀវមិនបានច្រានចោលការបញ្ជូនកីឡាករទៅ Old Trafford ជាផ្នែកនៃការផ្ទេរនោះទេ ប្រសិនជាពួកគេអាចបញ្ចុះបញ្ចូលក្លឹប United។ វាត្រូវបានគេជឿថាពួកគេកំពុង “ស្វែងយល់” កិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស។

កីឡាករដែលលោក Erik ten Hag មិន​បាន​បញ្ចូល​ក្នុង​ក្រុមសម្រាប់​ការ​ប្រកួត​នៅ​ពេល​ដែល Man Utd ចាញ់ Brighton កាល​ពី​ថ្ងៃ​សៅរ៍ ក៏​ត្រូវ​បានក្លឹប Juventus ចាប់អារម្មណ៍ផងដែរ។ យោងតាមពាក្យចចាមអារ៉ាម Man United ចង់លក់ Sancho ជាអចិន្ត្រៃយ៍ ប៉ុន្តែពួកគេមិនបានច្រានចោលការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនោះទេ៕