កីឡាករ Cancelo អាចនឹងចាកចេញជាថ្មីម្តងទៀត

0

យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona បានដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការផ្ទេរយកកីឡាករ Joao Cancelo ពីក្លឹប Manchester City ហើយ។ ក្លឹប Barca បានរាយការណ៍ថាចង់អោយក្លឹប Man City ទម្លាក់តម្លៃដែលបានទាមទារ ២១លានផោន សម្រាប់កីឡាករព័រទុយហ្គាល់ ដែលធ្លាប់លេងខ្ចីជើងនៅក្លឹបយក្សកាតាឡានកាលពីរដូវកាលមុន។

ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ជើងឯក Premier League នៅតែមិនព្រមបញ្ចុះថ្លៃ ខណៈក៏មានការចាប់អារម្មណ៍ពីក្លឹប Al-Hilal ផងដែរ។ ក្លឹបនៅ Saudi Pro League នៅតែបន្តធ្វើការលើការផ្ទេរ Cancelo ដែលវាអាចនឹងសម្រេចការព្រមព្រៀងនៅមុនទីផ្សារដោះដូរនារដូវក្តៅនេះ៕