ដំណឹងដ៏ក្រៀមក្រំបំផុតនៅថ្ងៃនេះ! ខណៈដែលលោក Sven Göran Eriksson អតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសអំឡុងឆ្នាំ 2001-2006 បានទទួលមរណភាពក្នុងជន្មាយុ 76ឆ្នាំ។
លោក Eriksson មានជំងឺមហារីកលំពែង ហើយគាត់អាចសម្រេចក្តីសុបិនពេញមួយជីវិតនាពេលថ្មីៗនេះក្នុងការដឹកនាំក្រុម Liverpool Legends ក្នុងការប្រកួតសប្បុរសធម៌ជាមួយ Ajax នៅ Anfield កាលពីខែមីនា។
គាត់បានពណ៌នាពេលនោះថា«ពិតជាអស្ចារ្យណាស់» និងជា «ការចងចាំដ៏ធំមួយ» ក្នុងជីវិតរបស់គាត់ ដោយ Liverpool បានយកឈ្នះក្នុងលទ្ធផល 4-2៕