កីឡាករ Sergi Robert នឹងទៅចូលរួមជាមួយក្លឹបមួយនេះ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sergi Roberto បានយល់ព្រមក្នុងការមកចូលរួមជាមួយនឹងក្លឹប Como នៅ Serie A បន្ទាប់ពីចាកចេញពីក្លឹប Barcelona។

កុងត្រារយៈពេល ២ឆ្នាំបូកនឹងជម្រើសបន្ថែមនៅរដូវកាលបន្ទាប់ ខណៈការធ្វើតេស្តសុខភាពសម្រាប់អតីតកីឡាកររបស់ក្លឹប Barcelona បានកំណត់រួចរាល់។ លោក Cese Fabregas ពិតជាចង់បានកីឡាករ Sergi ខណៈក្លឹប Como បានសម្រេចក្នុងការផ្ទេរយកកីឡាករ ២រូបផ្សេងទៀតរួមមាន Nico Páz ពីក្លឹប Real Madrid និង Máximo Perrone ពីក្លឹប Man City៕