យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Como បានសម្រេចការចុះហត្ថលេខាផ្ទេរយកកីឡាករ Máximo Perrone ពីក្លឹប Manchester City ក្នុងលក្ខខណ្ឌខ្ចីជើង។
ការធ្វើដំណើរ និងតេស្តសុខភាពនឹងធ្វើឡើងក្នុងរយៈពេល ២៤ម៉ោងទៀតសម្រាប់ខ្សែបម្រើរូបនេះ ខណៈប្រាក់ឈ្នួលខាងក្លឹប Como នឹងទទួលរ៉ាប់រ៉ងដល់ខែមិថុនា។ នៅក្នុងលក្ខខណ្ឌខ្ចីជើង មិនមានបញ្ចូលជម្រើសក្នុងការទិញផ្តាច់នោះទេ៕