យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Marc Guehi បាននិយាយយ៉ាងនេះក្រោយបានទទួលតំណែងជាប្រធានក្រុមចាប់ពីប្រកួតចុងក្រោយទៅថា៖
«វាជាកិត្តិយសដ៏ធំមួយដែលខ្ញុំត្រូវបានធ្វើជាប្រធានក្រុមរបស់ក្លឹបបាល់ទាត់នេះ។ ឥឡូវនេះ យើងសម្លឹងឆ្ពោះទៅមុខសម្រាប់រដូវកាលនេះ ដោយសង្ឃឹមថាយើងអាចបង្កើតអ្វីមួយដូចជាសកម្មភាពដែលយើងធ្វើឡើងនៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំទៅ»៕