យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Betis បានរាយការណ៍ថាបានខិតជិតក្នុងការខ្ចីជើងខ្សែប្រយុទ្ធ Vitor Roque ពីក្លឹប Barcelona។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានមកចូលរួមជាមួយនឹងក្លឹប Barcelona កាលពីខែមករា ក្នុងតម្លៃ ៣៥លានអឺរ៉ូ។
នៅដើមសប្តាហ៍នេះ អ្នកតំណាងពីក្លឹប Real Betis និង Sporting Lisbon បានធ្វើដំណើរមកកាន់ Barcelona ដើម្បីចរចាអំពីអនាគតខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ។ ខណៈពេលដែល Barcelona បានសម្លឹងឃើញសំណើររបស់ក្លឹប Sporting Lisbon ដែលរួមបញ្ចូលការផ្ទេរជាអចិន្ត្រៃយ៍ដែលមានតម្លៃជិត ៣០លានអឺរ៉ូ ដែលបានទាមទារដោយក្លឹបកាតាឡាន។
កីឡាករ Roque មានបំណង់ចង់បន្តស្នាក់នៅអេស្ប៉ាញ ហើយបានផ្តល់អទិភាពអោយក្លឹប Betis ច្រើនជាង៕