ក្លឹប Napoli កំពុងរង់ចាំការឆ្លើយតបពី Chelsea

0

យោងតាមការចេញផ្សាយរបស់ Sky Italia បានអោយដឹងថាក្លឹប Napoli កំពុងរង់ចាំការឆ្លើយតបពី Chelsea ទាក់ទងនឹងសំណើរបស់ពួកគេក្នុងការផ្ទេរយក Romelu Lukaku ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ ការផ្តល់ជូនរបស់ក្លឹបអ៊ីតាលីរួមមានថ្លៃខ្ចីជើងចំនួន ៥លានអឺរ៉ូជាមួយនឹងកាតព្វកិច្ចទិញផ្តាច់ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយជាមួយនឹងតម្លៃ ២៥លានអឺរ៉ូ។

កីឡាករ Lukaku ដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងការលេងខ្ចីជើងនៅក្លឹប AS Roma បានបង្ហាញនៅបំណងក្នុងការត្រលប់ទៅកាន់ Serie A ជាកន្លែងដែលគាត់ធ្លាប់លេងអោយក្លឹប Inter Milan ក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២២-២៣។ ការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Napoli អាចអោយកីឡាករ Lukaku ទៅចូលរួមជាមួយនឹងក្លឹបកំពូលនៅ Serie A មួយទៀត ប៉ុន្តែវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ Chelsea ៕