បំណងក្នុងការខ្ចីជើងកីឡាករ Joao Cancelo ជាលើកទី២ សម្រាប់ក្លឹប Barcelona ហាក់ដូចជាបានបរាជ័យ ដោយសារតែការព្រួយបារម្ភលើការទាមទារប្រាក់ឈ្នួលខ្ពស់របស់គាត់ និងផលប៉ះពាល់នៃវត្តមានរបស់គាត់នៅក្នុងបន្ទប់ស្លៀកពាក់។
ខ្សែការពារ Manchester City ធ្លាប់បានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងនៅដើមរដូវកាល ២០២៣-២៤ ដោយទទួលយកការបញ្ចុះតម្លៃប្រាក់ខែ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាប្រាក់ឈ្នួលប្រចាំឆ្នាំរបស់កីឡាករ Cancelo ប្រមាណ ១១.៩លានផោន ដែលវាជាឧបសគ្គដ៏សំខាន់មួយសម្រាប់ការផ្ទេរនេះ៕