យោងតាមការចេញផ្សាយរបស់ព័ត៌មានជាច្រើនបានអោយដឹងថាក្រុម Al-Ahli របស់ Saudi Pro League កំពុងពិចារណាថា តើត្រូវបង្កើនការផ្តល់ជូនរបស់ពួកគេសម្រាប់កីឡាករ Ivan Toney ដែរ ឫទេ? បន្ទាប់ពីសំណើរដែលមានតម្លៃ ៣៥លានផោនត្រូវបានច្រានចោលដោយក្លឹប Brentford។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញពីក្រុម Brentford ហើយគាត់ត្រូវបានអ្នកចាត់ការលោក Thomas Frank ដកចេញពីក្រុមសម្រាប់ការប្រកួតបើករដូវកាល Premier League ទល់នឹងក្រុម Crystal Palace។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Chelsea កំពុងរៀបចំផែនការសម្រាប់តំបន់ប្រយុទ្ធ ដោយពួកគេសម្លឹងរកមើលការពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួនមុនពេលទីផ្សាដោះដូរកីឡាករបិទ។ នៅពេលនេះក្លឹប Brentford កំពុងពិចារណាចែកផ្លូវជាមួយកីឡាករ Toney ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកសំណើរដែលមានតម្លៃ ៤៥លានផោន។
ក្លឹប Brentford ធ្លាប់បានទាមទារតម្លៃ ៧០លានផោនសម្រាប់កីឡាករ Toney ប៉ុន្តែឥឡូវនេះពួកគេបានកាត់បន្ថយនូវការទាមទាររបស់ខ្លួន បន្ទាប់ពីកីឡាករបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញពីកីឡដ្ឋាន Gtech Community ។ កីឡាករ Toney ស៊ុតបញ្ចូលទីបាន ៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ប្រកួតនៅ Premier League សម្រាប់ ក្លឹប Brentford កាលពីរដូវកាលមុន។
បន្ទាប់ពីចាប់ផ្តើមរដូវកាលជាមួយនឹងជ័យជម្នះ 2-1 លើក្រុម Palace ក្រុមរបស់លោក Thomas Frank នឹងត្រលប់មកវិញនៅថ្ងៃអាទិត្យ ដោយត្រូវធ្វើដំណើរទៅកាន់ Anfield ដើម្បីជួបក្រុម Liverpool ខណៈដែលកីឡាករ Toney ទំនង់ជាមិនអាចចូលរួមជាមួយក្រុមនោះទេ នៅពេលដែលការចរចាកំពុងបន្ត៕