យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Nottingham Forest បានសម្លឹងឃើញការផ្ទេរយកកីឡាករ Santiago Gimenez របស់ក្លឹប Feyenoord និងកីឡាករ Eddie Nketiah របស់ក្លឹប Arsenal។
ក្លឹបបានដាក់សំណើរដំបូងសម្រាប់កីឡាករទាំង ២នាក់រួចរាល់ហើយ ប៉ុន្តែត្រូវបានច្រានចោល។ ក្លឹប Forest នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែពួកគេកំពុងពិភាក្សាជាមួយក្លឹបទាំងពីរ៕