យោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាក្លឹប Real Madrid បានរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរយកខ្សែការពារ Aymeric Laporte មុនពេលទីផ្សារដោះដូរបិទ។ ក្លឹបយក្សអេស្ប៉ាញមួយនេះ ត្រូវការការពង្រឹងខ្សែការពារកណ្តាល បន្ទាប់ពីការចាកចេញរបស់កីឡាករ Nacho Fernandez កាលពីដើមរដូវក្តៅ។ ជាមួយនឹងខ្សែការពារកណ្តាល ៣នាក់ដែលមានស្រាប់រួមមាន Eder Militao, Antonio Rudiger និង David Alaba ដែលកំពុងជាសះស្បើយពីរបួស ACL កាលពីរដូវកាលមុន បានធ្វើអោយក្លឹប Real Madrid វាយតម្លៃជម្រើសរបស់ពួកគេ។
កីឡាករ Laporte ដែលកំពុងលេងនៅ Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត បានក្លាយជាបេក្ខភាពតែមួយគត់ដែល Real Madrid នឹងពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះតួនាទីដ៏សំខាន់នេះ។ ទោះជាយ៉ាងណាក៏ដោយ ការធានាសេវាកម្មរបស់កីឡាករអាយុ 30 ឆ្នាំអាចបង្ហាញពីបញ្ហាប្រឈមមួយផងដែរ៕