សំណើរដោះដូរកីឡាករ Chiesa និង Sterling ត្រូវបរាជ័យ

0

យោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាក្លឹប Chelsea បានពិភាក្សាជាមួយក្លឹប Juventus ជុំវិញការដោះដូរដែលអាចមានពាក់ព័ន្ធនឹងកីឡាករ Chiesa និង Sterling ប៉ុន្តែការពិភាក្សាបានបរាជ័យដោយសារតែការទាមទារប្រាក់ឈ្នួល និងតម្លៃខ្លួនរបស់កីឡាករទាំង ២នាក់។ ប្រាក់ឈ្នួលរបស់ Sterling នៅ Stamford Bridge គឺស្ទើរតែទ្វេដងនៃអ្វីដែលកីឡាករអ៊ីតាលីទទួលបាននៅក្លឹប Juventus ។

យ៉ាង​ណា​មិញ ប្រភពដដែលបានអោយថាក្រុម​តោ​ខៀវ​នៅ​តែ​បន្ត​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​ស្លាប​ឆ្វេង ហើយពួកគេអាចនឹងធ្វើការលើរឿងនេះម្តងទៀតប៉ុន្តែជាការផ្ទេរដាច់ដោយឡែក។ ការខិតខំប្រឹងប្រែងរបស់ពួកគេគឺអាស្រ័យលើថា តើពួកគេអាចលក់ Sterling ទៅកាន់ក្លឹប Juventus ឫក៏ក្លឹបផ្សេងទៀត។

ជាមួយនឹងការមកដល់របស់កីឡាករវ័យ ២៤ឆ្នាំ Pedro Neto នៅកីឡដ្ឋាន Stamford Bridge វាទំនង់ជាកីឡាករ Sterling អាចនឹងត្រូវចាកចេញនៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរពីមុនទៅកាន់ Juventus ។ ម្យ៉ាងវិញទៀតកីឡាករ Chiesa ត្រូវបានអ្នកចាត់ការថ្មីលោក Thiago Motta បញ្ជាក់ថាអោយគាត់ស្វែងរកក្លឹបថ្មី ខណៈគាត់មិនសាកសមទៅនឹងផែនការរបស់លោកក្នុងរដូវកាល ២០២៤-២៥ នោះទេ។

ក្រុមលោក Enzo Maresca នឹងត្រូវចាប់ផ្តើមរដូវកាល Premier League នៅថ្ងៃអាទិត្យ ដោយទទួលក្រុមជើងឯក Manchester City នៅផ្ទះខ្លួន៕