Merino ខិតកាន់តែជិតផ្ទេរមកអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹបកាំភ្លើងធំកំពុងពិភាក្សាជាមួយក្លឹបជាមួយក្លឹប Real Sociedad ទៅលើការផ្ទេរកីឡាករសញញជាតិអេស្ប៉ាញ ហើយជិតឈានដល់កិច្ចព្រមព្រៀងលើតម្លៃផ្ទេរ ២៩.៨លានផោន។ ខ្សែបម្រើរូបនេះបានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លយនជាមួយក្លឹបទៅលើកុងត្រារួចហើយ។

កុងត្រារបស់កីឡាករ Merino បានឈានដល់រយៈពេល ១២ខែចុងក្រោយ ហើយគាត់កំពុងមានព័ត៌មានផ្សារភ្ជាប់ក្នុងការផ្ទេរទៅកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍នារដូវក្តៅនេះ។ សមាជិកម្ចាស់ជើងឯក Euro ២០២៤ ក៏ជាគោលដៅរបស់ក្លឹប Barcelona ផងដែរ ប៉ុន្តែអនាគតរបស់គាត់ហាក់ដូចជាស្ថិតនៅក្នុងប្រទេសអង់គ្លេសច្រើនជាង។

កីឡាករវ័យ ២៨ឆ្នាំធ្លាប់បានចំណាយពេលមួយរដូវកាលនៅ Premier League ជាមួយក្លឹប Newcastle ដោយបានចូលរួមដំបូងក្នុងលក្ខខណ្ឌខ្ចីជើងពី Borussia Dortmund មុនពេលផ្ទេរជាអចិន្ត្រៃយ៍។ មួយឆ្នាំក្រោយមក គាត់ក៏បានចាកចេញពី St James’ Park ហើយត្រលប់ទៅកាន់អេស្ប៉ាញវិញ ដោយចូលរួមជាមួយក្លឹប Real Sociedad ក្នុងឆ្នាំ២០១៨។

ខណៈដែល Arsenal និង Sociedad ជិតឈានដល់កិច្ចព្រមព្រៀង ដូច្នេះកីឡាករ Merino ខិតជិតក្នុងការចាកចេញពីក្លឹបនៅអេស្ប៉ាញ ដើម្បីឆ្ពោះទៅកាន់ទឹកដីអង់គ្លេស និងបញ្ចប់ការផ្ទេរ៕