យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងបន្ថែមទៀតអំពី Paulo Dybala និងក្លឹប Al Qadsiah!
កិច្ចសន្យារយៈពេល ៣ឆ្នាំនៅលើតុពីក្លឹបនៅអារ៉ាប៊ីសាអូឌីត ដូចដែលបានរាយការណ៍កាលពីម្សិលមិញ។ ការចរចាកំពុងដំណើរការរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបានការយល់ព្រមលើរាល់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង។
មិនទាន់មានភ្លើងខៀវចុងក្រោយនៅឡើយទេ ព័ត៌មានលម្អិតសំខាន់ៗកំពុងត្រូវបានបន្តពិភាក្សា៕