ក្លឹប Napoli បង្ហាញឆន្ទៈកាន់តែច្បាស់ក្នុងការផ្ទេរយក Lukaku

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Napoli ត្រូវបានគេរាយការណ៍ថាមានភាពសុទិដ្ឋិនិយមក្នុងការបញ្ចប់ការចុះហត្ថលេខាយកកីឡាករ Romelu Lukaku នៅសប្តាហ៍ក្រោយនេះ។

ខ្សែ​ប្រយុទ្ធ​វ័យ​ ៣១​ឆ្នាំ​មាន​បំណង​ចង់មក​ជួប​គ្នា​ជា​ថ្មីម្តងទៀត​ជាមួយ​លោក Antonio Conte ដែល​បាន​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ក្លឹប Napoli។ កីឡាករ Lukaku បច្ចុប្បន្នកំពុងរង់ចាំការព្រមព្រៀងរវាងក្លឹប Napoli និង Chelsea ដើម្បីអាចអោយគាត់ធ្វើការផ្ទេរបាន។

មានការរំពឹងទុកផងដែរថាការផ្ទេររបស់កីឡាករ Lukaku អាចជាផ្នែកនៃកិច្ចព្រមព្រៀងក្នុងការនាំយកខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli មកកាន់ Stamford Bridge វិញ៕