យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Crystal Palace បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Robin Gosens បន្ទាប់ពីក្លឹប Torino បានចាកចេញពីការចរចា ខណៈក្លឹបខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Borna Sosa ពីក្លឹប Ajax។
ក្លឹប Crystal Palace បានដាក់បញ្ចូលឈ្មោះកីឡាករ Gosens នៅក្នុងបញ្ជីឈ្មោះដែលក្លឹបចង់បាន ហើយអ្នកចាត់ការក្លឹប Crystal Palace លោក Glasner មានការកោតសរសើរគាត់។ នៅពេលនេះគឺអាស្រ័យទៅលើក្លឹប Union Berlin ខណៈអ្នកចាត់ការក្លឹបចង់រក្សាទុក Robin Gosens៕