យោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករសញ្ជាតិអាមេរិក Mark McKenzie ត្រៀមក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Toulouse នៅ Ligue 1។ ខ្សែការពារវ័យ ២៥ឆ្នាំ បាននឹងកំពុងលេងនៅក្លឹប Genk ហើយឥលូវនេះកាន់តែខិតជិតក្នុងការផ្ទេរទៅបារាំង។
ការផ្ទេររំពឹងថានឹងបញ្ចប់ជាមួយតម្លៃ ៣លានអឺរ៉ូ ដោយកីឡាករ McKenzie នឹងចុះហត្ថលេខាលើកុងត្រាជាមួយក្លឹបនៅបារាំងដល់ឆ្នាំ២០២៧៕