យោងតាមការចេញផ្សាយរបស់ Nieuwsblad បានអោយដឹងថាខ្សែការពារ Maxim De Cuyper របស់ក្លឹប Club Brugge កំពុងត្រូវបានតាមដានដោយក្លឹប Arsenal និង Liverpool។
កីឡាករវ័យ ២៣ឆ្នាំអាចនឹងមិនធ្វើការផ្ទេរនៅពេលឆាប់ៗនេះទេ ពីព្រោះគាត់ទើបតែចុះហត្ថលេខាទៅលើកុងត្រាថ្មីដែលមានសុពលភាពដល់ឆ្នាំ២០២៨។
ទោះបីជាយ៉ាងណាក៏ដោយគាត់បានបង្ហាញខ្លួន ៥៥ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់កាលពីរដូវកាលមុន ហើយក៏បានបង្ហាញខ្លួនលើកដំបូងអោយក្រុមជម្រើសជាតិប៊ែលហ្សិក។
ក្លឹប Real Betis, Sevilla, Marseille, Ajax, និង Wolfsburg ក៏មានពាក្យចចាមអារ៉ាមក្នុងការចាប់អារម្មណ៍ទៅលើកីឡាករ De Cuyper ដូចគ្នា៕