កីឡាករ Désiré Doué បដិសេធសំណើរក្លឹបនៅអាល្លឺម៉ង

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Désiré Doué ត្រៀមក្នុងការចុះហត្ថលេខាជាមួយក្លឹប PSG បន្ទាប់ពីបានសម្រេចចិត្តកាលពីថ្ងៃអាទិត្យ។

កីឡាករ Désiré Doué បានច្រានចោលសំណើររបស់ក្លឹប Bayern ហើយទទួលយកសំណើររបស់ក្លឹប PSG កាលពីសប្តាហ៍មុន និងបានត្រៀមក្នុងការផ្ទេរជាផ្លូវការ។ កុងត្រា ៥ឆ្នាំជាមួយនឹងកញ្ចប់ផ្ទេរមានតម្លៃប្រមាណ ៦០លានអឺរ៉ូសម្រាប់ក្លឹប Rennes៕