ក្លឹប Brighton & Hove Albion ជិតឈានដល់ការផ្ទេរខ្សែបម្រើស្លាបក្រុមជម្រើសជាតិអាឡឺម៉ង់អាយុក្រោម ២១ឆ្នាំ កីឡាករ Brajan Grude ខណៈការចរចាកំពុងស្ថិតនៅក្នុងភាពប្រក្រតី។ នាយកកីឡារបស់ក្លឹប Mainz លោក Christian Heidel បានបញ្ជាក់ពីវឌ្ឍនភាពក្នុងការពិភាក្សា ដោយបង្ហាញថាក្លឹបទាំងពីរជិតឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងហើយ។
ថ្លែងទៅកាន់ Sky Germany លោក Heidel បានចែករំលែកអំពីការចរចាដែលកំពុងដំណើរការថា៖ «ខ្ញុំគ្រាន់តែអាចនិយាយបានថា ការចរចាមានភាពល្អប្រសើរ។ ខណៈដែលនៅមានព័ត៌មានលម្អិតមួយចំនួនទៀតនឹងត្រូវដកចេញ ហើយការពិភាក្សាបានធ្វើយ៉ាងរមាញឹក និងមានផលិតភាព។ យើងនឹងលក់គាត់នៅពេលយើងទទួលបានសំណើរដែលបានរំពឹងទុក។ យើងខិតជិតដល់ចំនុចនោះទេហើយ»។
ក្លឹប Brighton រំពឹងថានឹងត្រូវបង់ប្រាក់ប្រមាណ ២៥លានផោនសម្រាប់ការចុះហត្ថលេខាយកកីឡាករ Grude៕