ក្លឹប AC Milan ដាក់សំណើរជាថ្មីទៅកាន់ AS Monaco

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានដាក់សំណើរផ្ទេរថ្មីសម្រាប់ការចុះហត្ថលេខាយកកីឡាករ Youssouf Fofana។ សំណើរផ្ទេរមានតម្លៃ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។

ក្នុងនោះគេបានដឹងថាក្លឹប AS Monaco បានទាមទារតម្លៃប្រមាណ ២៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមសម្រាប់អនុញ្ញាតអោយកីឡាករ Fofana ចាកចេញ។ នៅមិនទាន់មានការព្រមព្រៀងណាមួយនោះទេ ប៉ុន្តែការចរចាកំពុងបន្ត ខណៈកីឡាករ Fofana បានបញ្ជាក់យ៉ាងច្បាស់តាំងពីខែកក្កដា ថាគាត់ចង់ទៅចូលរួមជាមួយក្លឹប AC Milan៕