កីឡាករ Rick Karsdorp គ្រោងនឹងបោះបង់អាជីពនៅ Roma របស់គាត់ បន្ទាប់ពីបរាជ័យក្នុងការបន្តស្នាក់នៅ Serie A។
នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាខ្សែការពារសញ្ជាតិហូឡង់រូបនេះនឹងចូលរួមជាមួយ Besiktas នៅរដូវក្តៅនេះ ហើយអាចនឹងឃើញគាត់មកលេងតទល់នឹងអតីតអ្នកចាត់ការ Jose Mourinho ដែលបានមកដឹកនាំ Fenerbahce ។ អ្នកទាំង២មិនមានទំនាក់ទំនងល្អជាមួយគ្នានោះទេ កំឡុងពេលដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះនៅដឹកនាំ Roma ដោយសារគាត់បានរិះគន់កីឡាករអន្តរជាតិហូឡង់៕