ជនសង័្សយម្នាក់និងគ្រឿងញៀនមួយចំនួនធំត្រូវបានបង្រ្កាបនៅក្រុងបាត់ដំបង

0

បាត់ដំបង៖ កាលពី​យ់​ថ្ងៃ​ទី​០៧​ខែសីហា ឆ្នាំ​២០២៤ នៅ​ចំ ណុ ច ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​បង្ក្រាប​បាន​ករណី​រក្សា​ទុក ដឹក​ជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​០១​ករណី ក្នុង​បទល្មើស​ជាក់ស្ដែង​និង ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ឈ្មោះ​ឈួ​ម សុខ​វ​ណ្នី ហៅ​ឃ្លោក​ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​និង​រិ​ប​អូស បាន​ថ្នាំ​ញៀន​ប្រ ភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន យ៉ា​ម៉ា​WY ចំនួន​១៩៧៤​គ្រាប់ អាវុធ​ខ្លី​០១​ដេ​ី​ម​និង​សម្ភារៈ​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត​។

កិច្ច​ប្រតិបត្តិការ​នេះ​ធ្វេ​ី​ឡេ​ី​ង​ក្រោម​បញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់​អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ហេ​ី​យ​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​នគរ បាល​ក្រុង​បាត់ដំបង​ដឹកនាំ​កម្លាំង​បង្ក្រាប​ដែល​មក​ដល់ ពេល​នេះ​ជនសង្ស័យ​កំពុង​ស្ថិត​ក្នុង​និ​តិ​វិធី​នៃ​សាកសួរ​ស្រាវជ្រាវ​នៅ​ក្នុង​រង្វង់​ដៃ​សមត្ថកិច្ច​នៅ​ឡេ​ី​យ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង