យោងតាមការចេញផ្សាយរបស់ Goal បានអោយដឹងថាលោក Lee Carsley ត្រៀមរួចរាល់ក្នុងការទទួលយកតំណែងជាគ្រូបង្វឹកបណ្តោះអាសន្នសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ នឹងអាចទទួលតំណែងជាគ្រូបង្វឹកបណ្តោះអាសន្នក្រុមឈុតធំ ខណៈក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួតជាមួយជម្រើសជាតិសាធារណរដ្ឋអៀរឡង់ និងហ្វាំងឡង់ នៅ Nations League នាខែក្រោយ៕