ខ្សែបម្រើរបស់ក្លឹប Burnley កីឡាករ Sander Berge អាចនឹងត្រូវផ្ទេរចេញនៅក្នុងរដូវក្តៅនេះទៅកាន់ក្លឹប Manchester United។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបបិសាចក្រហមកំពុងបន្តតាមនាំយកកីឡាករសញ្ជាតិន័រវេស ខណៈដែលពួកគេត្រូវពង្រឹងតំបន់បម្រើ ហើយពួកគេគ្រោងនឹងផ្តល់អោយនូវកុងត្រាដែលមានប្រាក់ឈ្នួល ១សែនផោនក្នុងមួយសប្តាហ៍ដល់គាត់។
ដើម្បីចុះហត្ថលេខាយកកីឡាករ Sander Berge ក្លឹបបិសាចក្រហមត្រូវតែហ៊ានចំណាយតាមការទាមទាររបស់ក្លឹប Burnley ប្រមាណ ៣០លានផោន៕