James Rodríguez អាចនឹងត្រលប់ទៅចូលរួមជាមួយបាល់ទាត់អឺរ៉ុបវិញ

0

យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Rayo Vallecano ចង់ចុះហត្ថលេខាលើកីឡាករ James Rodríguez ដោយគ្មានតម្លៃខ្លួន អំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។

ខ្សែបម្រើសញ្ជាតិកូឡុំប៊ីដែលបច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ ទើបតែបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយនឹងក្លឹប Sao Paulo ហើយកំពុងថ្លឹងថ្លែងនូវការផ្តល់ជូន ដើម្បីត្រលប់ទៅលេងបាល់ទាត់នៅតំបន់អឺរ៉ុបវិញ។

ទម្រង់លេងដ៏លេចធ្លោរបស់ Rodríguez ក្នុងការប្រកួត Copa América នាពេលថ្មីៗនេះ ជាកន្លែងដែលគាត់ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដ៏មានតម្លៃបំផុតក្នុងការប្រកួត ខណៈដែលកូឡុំប៊ីបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។

អតីត​តារា​ឆ្នើម​របស់ Real Madrid កំពុង​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប LaLiga ជា​ច្រើន​រួម​ទាំង Celta Vigo ផង​ដែរ៕