យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barca បានឈានដល់ការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Dani Olmo ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣០ ហើយសំណើរផ្ទេរថ្មីនឹងផ្ញើរទៅកាន់ក្លឹប RB Leipzig។
ព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងសំណើរថ្មីដែលផ្ញើរទៅកាន់ក្លឹប RB Leipzig រួមមាន៖
– តម្លៃផ្ទេរ ៥៥លានអឺរ៉ូ
– តម្លៃបន្ថែមងាយៗ ៤លានអឺរ៉ូ
– តម្លៃបន្ថែមដែលពិបាក ៣លានអឺរ៉ូ
កីឡាករ Olmo បានយល់ព្រមទៅលើសំណើរកុងត្រា ៦ឆ្នាំ ហើយគាត់ពិតជាចង់ទៅចូលរួមជាមួយក្លឹប Barca៕