ឃាត់ខ្លួនក្មេងទំនើង ២នាក់ ក្រោយធ្វើសកម្មភាព​បង្ហោះ​ម៉ូតូ

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍ បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ នៅ​ចំណុច​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​២១៤ សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ​។

បច្ចុប្បន្ន​ម៉ូតូ​ខាងលើ កម្លាំង​ជំនាញ​ង​បាន​ធ្វើការ​ដកហូត​រក្សា​ទុក នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ ជា​បណ្តោះអាសន្ន ចំណែក​ម្ចាស់​ម៉ូតូ កម្លាំង​ជំនាញ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដោយ​មាន​អាណាព្យាបាល​ធានា ដើម្បី​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕