បីក្លឹបនៅអង់គ្លេស សុទ្ធតែចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Elye Wahi

0

យោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹបនៅ Premier League គឺ West Ham United បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Elye Wahi របស់ក្លឹប RC Lens សម្រាប់ទីផ្សារដោះដូរនារដូវក្តៅនេះ។

ក្លឹប Lens រំពឹងថានឹងអាចទទួលបានតម្លៃប្រមាណ ២៥លានផោនសម្រាប់ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ ខណៈដែលក្លឹប Chelsea និង Leicester City ក៏ចង់បានគាត់ដូចគ្នា៕