Rabiot នឹងចូលរួមជាមួយ Man Utd ប្រសិនបើបិសាចក្រហមហ៊ានធ្វើរឿងនេះ!

0

យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងគោលដៅរបស់ក្លឹប Liverpool និង Chelsea កីឡាករ Adrien Rabiot បានរាយការណ៍ថាគាត់ចាប់អារម្មណ៍ទៅចូលរួមជាមួយនឹងក្លឹប Manchester United នៅរដូវក្តៅនេះ ដោយគ្មានតម្លៃខ្លួន ប្រសិនជាពួកគេហ៊ានផ្តល់ប្រាក់ឈ្នួលដែលគាត់ចង់បាន។

ខ្សែបម្រើសជាតិបារាំងរូបនេះបានទាមទារប្រាក់ឈ្នួលប្រមាណ ១០.៥លានផោនក្នុងមួយរដូវកាល ដែលនេះជាប្រាក់ឈ្នួលដែលកីឡាករ Casemiro ទទួលបាននៅទឹកដី Old Trafford នាពេលបច្ចុប្បន្ន៕