យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Carlos Ancelotti និយាយអំពីការចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មី បន្ទាប់ពីកីឡាករ Yoro មកចូលរួមជាមួយក្លឹប Man Utd៖
«យើងនឹងមិនចុះហត្ថលេខាលើនរណាម្នាក់ទេ។ កីឡាករ Vallejo ត្រលប់មកវិញ ហើយ Alaba កំពុងជាសះស្បើយ យើងកំពុងវាយតម្លៃកីឡាករនៅសាលាបាល់ទាត់របស់យើង។ ខ្ញុំគិតថានឹងមិនមានការចាកចេញ… គ្មាននរណាម្នាក់ចង់ចាកចេញទេ។ យើងមានក្រុមដ៏អស្ចារ្យ»៕