ក្លឹប Manchester City បានបញ្ជាក់អំពីតម្លៃខ្លួនរបស់កីឡាករ Julian Alvarez គឺប្រមាណ ៧៧លានផោន។ ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបជាច្រើននៅជុំវិញអឺរ៉ុបមកទល់ពេលនេះ ប៉ុន្តែក្រុមរបស់លោក Pep Guardiola បដិសេធមិនអនុញ្ញាតឱ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះចាកចេញក្នុងតម្លៃថោកនោះទេ។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Alvarez ចង់ចាកចេញពី Etihad Stadium ប៉ុន្តែគាត់អាចមានសិទ្ធិចាកចេញពីក្លឹបនៅអង់គ្លេសបាន លុះត្រាតែក្លឹប Manchester City បានទទួលនៅសំណើរមានតម្លៃ ៦០លានផោនបូកនឹងតម្លៃបន្ថែម ១៧លានផោន៕