អ្នកចាំទី Ederson នៅតែមិនប្តូរចេតនារបស់ខ្លួន

0

អ្នកចាំទីសញ្ជាតិប្រេស៊ីលកំពុងត្រូវបានចោទសួរទាក់ទងនឹងអនាគតរបស់ខ្លួននៅ Etihad Stadium។ គាត់បានចំណាយពេល ៧ឆ្នាំនៅអង់គ្លេស ដោយឈ្នះបាន ១៧ពាន ប៉ុន្តែនៅពេលនេះគាត់មានព័ត៌មានផ្សារភ្ជាប់ក្នុងការផ្ទេរទៅកាន់ Saudi Pro League ជាមួយនឹងក្លឹប Al-Nassr និងក្លឹប Al-Ittihad ដែលបង្ហាញការចាប់អារម្មណ៍លើរូបគាត់។

លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹប Man City បានធ្វើការបញ្ជាក់អំពីអនាគតរបស់ Ederson នៅពេលមានការចោទជាសំនួរថា៖ «ខ្ញុំមិនដឹងទេ។ គាត់ត្រូវតែមើលនៅជម្រើសផ្សេងទៀត។ ពិតណាស់ ខ្ញុំចង់ឱ្យគាត់ស្នាក់នៅបន្ត ប៉ុន្តែវាអាស្រ័យទៅលើក្លឹប។ ខ្ញុំពិតជាមិនដឹងពីស្ថានភាពនេះទេ ដោយសារតែមិនមានទំនាក់ទំនងនៅថ្ងៃចុងក្រោយ។ យើង​នឹង​ឃើញ​ថា​នឹង​មាន​អ្វី​កើត​ឡើង​ជាមួយ​គាត់»។

ក្លឹប Man City ទាមទារតម្លៃប្រមាណ ៥០លានផោន សម្រាប់អ្នកចាំទី Ederson។ គាត់ចង់បន្តស្នាក់នៅតំបន់អឺរ៉ុប ប៉ុន្តែដឹងថាក្រុមមកពីមជ្ឈិមបូព៌ា នឹងមានភាពងាយស្រួលក្នុងការចំណាយលុយ ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងកើតឡើង ជាមួយនឹងការផ្តល់អោយនៅសំណើរដ៏ធំមួយផងនោះ៕