យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាការតាមប្រមាញ់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Dani Olmo របស់ក្លឹប Barcelona បានឈានដល់ពេលវេលាដ៏សំខាន់ ខណៈសំណើររបស់ពួកគេត្រូវបានបដិសេធដោយក្លឹប RB Leipzig។
ក្លឹបយក្សកាតាឡានបានដាក់សំណើលើសពី ៥០លានផោន ក្នុងការដេញថ្លៃនាំយកកីឡាករដែលមានទេពកោសល្យរូបនេះត្រលប់ទៅអេស្ប៉ាញវិញ។ ទោះជាយ៉ាងណាក៏ដោយរបៀបនៃការផ្តល់ជូនរបស់ Barca ហាក់ដូចជាមិនត្រូវចិត្តសម្រាប់ក្លឹបនៅ Bundesliga។ សំណើរផ្ទេរដែលដាក់បញ្ចូលការបង់ប្រាក់មុន ៣៣.៧លានផោន ជាមួយនឹងចំនួនទឹកប្រាក់ដែលនៅសល់ត្រូវបង់តាមរយៈប្រាក់រង្វាន់ផ្សេងៗដែលទាក់ទងនឹងការអនុវត្ត៕