Liverpool ផ្តល់ជម្រើសពិសេសមួយសម្រាប់ Alexander-Arnold

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Liverpool បានត្រៀមក្នុងការផ្តល់ជូនកីឡាករ Trent Alexander-Arnold នូវកិច្ចសន្យាថ្មីជាមួយនឹងការតំឡើងប្រាក់ឈ្នួលដ៏ច្រើន ដើម្បីធានាបាននូវវត្តមានរបស់គាត់នៅ Anfield។

ខណៈដែលកីឡាករវ័យ 25 ឆ្នាំបានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ការផ្តល់ជូននេះមានគោលបំណងបិទការចាប់អារម្មណ៍ពីក្លឹបកំពូលផ្សេងទៀត ជាពិសេសក្លឹប Real Madrid ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែការពារស្តាំដ៏មានទេពកោសល្យម្នាក់នេះ៕