Chelsea ប្រាប់ទៅក្លឹបនៅអេស្ប៉ាញអោយ បង្កើនតម្លៃក្នុងសំណើរផ្ទេរ Gallagher

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹបនៅអេស្ប៉ាញបានធ្វើការពិភាក្សាជាមួយនឹងក្លឹប Chelsea ក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិអង់គ្លេស ដែលកុងត្រារបស់គាត់នឹងផុតនៅរដូវកាលក្រោយ។ ប្រភពដដែលបានបន្ថែមទៀតថា កីឡាករវ័យ ២៤ឆ្នាំមិនទាន់ទទួលបានសំណើរថ្មីនោះទេ ខណៈក្លឹប Tottenham, Aston Villa និងក្លឹបផ្សេងទៀតនៅតែចាប់អារម្មណ៍ក្នុងការខ្ចីជើងអតីតកីឡាកររបស់ក្លឹប Crystal Palace។

នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Atletico Madrid បានដាក់សំណើរតម្លៃ ២០លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹប Chelsea ប្រាប់អោយពួកគេបង្កើតនៅតម្លៃនៃសំណើរនេះ ខណៈក្លឹបតោខៀវចង់ជម្រុញអោយពួកគេដាក់សំណើរទ្វេដងសម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ។

កីឡាករ Gallagher ត្រូវបានផ្សារភ្ជាប់ក្នុងការចាកចេញពីកីឡដ្ឋាន Stamford Bridge នាប៉ុន្មានខែចុងក្រោយនេះ ហើយក្លឹប Chelsea បាននិយាយពួកគេកំពុងសម្លឹងរកមើលអតីតកីឡាកររបស់ក្លឹប Manchester United កីឡាករ Andreas Pereira ជាអ្នកមកជំនួសកន្លែងរបស់គាត់ក្រោមការដឹកនាំរបស់លោក Enzo Maresca។

កីឡាករ Gallagher បានបង្ហាញខ្លួន ៥០ដងក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុនសម្រាប់ក្លឹប Chelsea ហើយគាត់បានបង្ហាញខ្លយន ៥ដង ក្នុងចំណោម ៧ដងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro ២០២៤៕