បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Arsenal បានរាយការណ៍អំពីការរៀបចំលក់ខ្សែប្រយុទ្ធ Eddie Nketiah ដែលជាកីឡាករចេញពីសាលាបាល់ទាត់របស់ក្លឹបកាំភ្លើងធំ នៅក្នុងរដូវក្តៅនេះ ប្រសិនជាទទួលបាននៅតម្លៃដ៏សមរម្យមួយ។
ប្រភពដដែលបានអោយដឹងថាខ្សែប្រយុទ្ធរូបនេះបានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Marseille នៅ Ligue 1 ហើយនៅពេលក្លឹបនៅបារាំងបានបើកការពិភាក្សាជាមួយក្លឹបកាំភ្លើងធំទៅលើឪកាសនៃការផ្ទេរមួយនេះ៕