បរទេស៖ ខ្សែការពាររូបនេះ ជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីគាត់ចាកចេញពីក្លឹប Barcelona នៅក្នុងរដូវកាលនេះដោយសារតែផុតកុងត្រា។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប United បានដាក់បញ្ចូលកីឡាករវ័យ៣៣ ឆ្នាំរូបនេះក្នុងបញ្ជីបេក្ខជនបីនាក់ ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគេនៅតំបន់ការពារឆ្វេង។
អតីតតារាឆ្នើមរបស់ក្លឹប Chelsea គឺជាគោលដៅមួយ ដែលក្នុងនោះមានកីឡាករ David Hancko របស់ក្លឹប Feyenoord និងខ្សែការពារ Tyrick Mitchell របស់ Crystal Palace ។ កីឡាករ Hancko ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Atletico Madrid ទោះបីជាកិច្ចព្រមព្រៀងនោះត្រូវបានគេនិយាយថាបានជាប់គាំងក៏ដោយ ខណៈដលក្លឹប AC Milan ក៏ចាប់អារម្មណ៍លើរូបគាត់ដូចគ្នា។ កីឡាករ Tyrick Mitchell អាចនឹងមានតម្លៃទាបដោយសារតែគាត់ដល់កុងត្រាតែ ១២ខែទៀតប៉ុណ្ណោះជាមួយនឹងក្លឹប Crystal Palace។
ក្លឹប Man United កំពុងពិចារណានាំយកខ្សែការពារឆ្វេងម្នាក់ទៀត ដោយសារតែបញ្ហាកាយសម្បទារបស់ Tyrell Malacia បានធ្វើឱ្យគាត់ខកខានការប្រកួត Pre-Seasonរបស់ក្លឹបនៅសហរដ្ឋអាមេរិក។ កីឡាករ Malacia បានត្រលប់មកហ្វឹកហាត់ជាលក្ខណៈបុគ្គលវិញនៅរដូវក្តៅនេះ ប៉ុន្តែគេមិនទាន់ដឹងថានៅពេលណាដែលគាត់នឹងត្រូវជ្រើសរើសប្រកួតបាន។
ក្រុមរបស់លោក Erik ten Hag នឹងជួបក្រុម Arsenal, Real Betis និង Liverpool សម្រាប់ការប្រកួត Pre-Season នៅសហរដ្ឋអាមេរិក មុនពេលពួកគេត្រឡប់ទៅប្រទេសអង់គ្លេសវិញដើម្បីជួបក្រុម Manchester City ក្នុងការប្រកួត Community Shield នៅថ្ងៃទី ១០ ខែសីហា៕