Liverpool គ្រោងចាយលុយកញ្ចប់ធំផ្ទេរយកកីឡាករ Mohammed Kudus

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Claret & Hugh បានអោយដឹងថាក្លឹប Liverpool បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹប West Ham កីឡាករ Mohammed Kudus នៅក្នុងទីផ្សាររដូវក្តៅនេះ។

ក្លឹបហង្សក្រហមបានរាយការណ៍ថាបានចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹបញញួរធំ ជុំវិការផ្ទេរយកកីឡាកររូបនេះជាមួយនឹងតម្លៃ ៨៥លានផោន ដែលជាលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយលក្ខខណ្ឌផ្តាច់កុងត្រានេះនឹងផុតកំណត់នៅថ្ងៃទី២ ខែកក្កដា ឆ្នាំនេះ៕