បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ittihad បានបញ្ចុះបញ្ចូលកីឡាករ Ederson បន្ទាប់ពីក្លឹប Al Nassr បានបរាជ័យកាលពីសប្តាហ៍កន្លងមក។
ក្លឹប Al-Nassr បានដាក់សំណើរមានតម្លៃ ៣០លានអឺរ៉ូ ប៉ុន្តែត្រូវបានបដិសេធពីក្លឹប Man City ហើយពួកកេក៏បានចុះហត្ថលេខាយក Bento ជំនួសវិញ។ កីឡាករ Ederson បើកចំហរក្នុងការផ្ទេរទៅកាន់ក្លឹប Al Ittihad ជាមួយនឹងការចរចាទៅលើកុងត្រា ហើយការផ្ទេរវាអាស្រ័យទៅលើក្លឹប។
ខាងក្លឹប Man City នៅតែទាមទារតម្លៃ ៥០លានអឺរ៉ូ ដើម្បីអនុញ្ញាតអោយ Ederson ចាកចេញនៅរដូវក្តៅនេះ ខណៈខាងក្លឹប Al Ittihad នឹងធ្វើការសាកល្បង ប៉ុន្តែមើលទៅមិនមែនងាយស្រួលនោះទេ៕