ភ្នាក់ងារកីឡាករ Dani Olmo កំពុងមមាញឹក ក្រោយក្លឹប RB Leipzig បើកភ្លើងខៀវ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប RB Leipzig នឹងអនុញ្ញាតអោយកីឡាករ Dani Olmo ចាកចេញនៅសប្តាហ៍ក្រោយ ប្រសិនជាទទួលបានសំណើរដែលមានតម្លៃ ៦០លានអឺរ៉ូ ដូចទៅនឹងតម្លៃផ្តាច់កុងត្រារបស់គាត់។

ភ្នាក់ងាររបស់កីឡាករ Dani Olmo បានជួបពិភាក្សាជាមួយនឹងខាងក្លឹប Barca, Bayern (ប្រសិនជាការផ្ទេរ Doué-Simons បរាជ័យ) និងក្លឹបនៅ Premier League (មិនមានការពិភាក្សាជាមួយក្លឹប Man City នោះទេ)៕