Real ដាក់កំហិតអោយ Lunin ធ្វើរឿងនេះ បើមិនដូច្នោះនឹងត្រូវលក់ចេញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីរឿងទាក់ទងនឹងការចាកចេញរបស់អ្នកចាំទី Andriy Lunin នៅតែមានភាពអាចទៅរួចនៅក្នុងរដូវក្តៅនេះ។

ក្លឹប Real Madrid រៀបចំក្នុងការលក់កីឡាករ Lunin ប្រសិនជាក្នុងករណីគាត់មិនព្រមចុះហត្ថលេខាលើកុងត្រាថ្មីដែលបានដាក់អោយកាលពីខែមិនា។ កីឡាករ Kepa នៅរង់ចាំ ខណៈគាត់អាច និងចង់ត្រលប់មកកាន់ក្លឹប Real Madrid ជាថ្មីម្តងទៀត៕