ក្លឹប Arsenal បដិសេធសំណើរក្លឹបពីរនៅ Premier League

0

យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Arsenal បានច្រានចោលការដេញថ្លៃពីក្លឹប Fulham និង Crystal Palace ក្នុងក្របខ័ណ្ឌ Premier League សម្រាប់ខ្សែបម្រើ Emile Smith Rowe របស់ពួកគេ។

កីឡាករសញ្ជាតិអង់គ្លេសមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពីទឹកដី Emirates នៅរដូវក្តៅនេះ ដោយសារតែគ្មានពេលវេលាលេងគ្រប់គ្រាន់ក្រោមការដឹកនាំរបស់លោក Mikel Arteta។ Fulham និង Crystal Palace ឥឡូវនេះកំពុងពិភាក្សា ថាតើត្រូវដាក់សំណើដេញថ្លៃនូវទឹកប្រាក់ប៉ុន្មាន៕