ក្លឹប Southampton ចង់បានអ្នកចាទីរបស់ Arsenal

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Southampton ដែលទើបតែប្រម៉ូតមកកាន់ Premier League ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាអ្នកចាំទីដែលនៅក្រៅជម្រើសរបស់ក្លឹប Arsenal កីឡាករ Aaron Ramsdale នៅរដូវក្តៅនេះ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុមកាំភ្លើងធំនៅរដូវក្តៅ បន្ទាប់ពីការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់កីឡាករ David Raya ។ ទោះជាយ៉ាងណាក៏ដោយក្លឹបយក្សនៅភាគខាងជើងទីក្រុងឡុងដ៍ត្រូវបានគេរំពឹងថានឹងទាមទារថ្លៃផ្ទេរប្រមាណ ៣០លានផោន៕